In case you find it difficult to order, or if you are looking for the products that does not exist in our category, feel free to contact to our help center. Our team will help you as soon as possible to make sure that you receive what you are looking for.
International size conversion charts for clothes (women and men clothing), underwear and shoes help you pick the right size while shopping online in China.
Women Clothes (Jacket, skirt, shirt, coat, suit )
Men Clothes ( Jacket, t-shirt, suit )
Men Clothes ( Shirt )
Men Clothes ( Pants )
Women Bra ( under bust size )
Women Bra (cup size)
Women Underwear Size
Men Underwear Size
Women shoes
Men shoes
ចិនមានពាក្យចាស់មួយបានពោលថា គុណភាពទំនិញតាមតំលៃ ប៉ុន្តែមិនមែនគ្រប់ទំនិញទាំងអស់សុទ្ធសឹងតែល្អដូចអ្វីដែរចង់បាននោះទេ ព្រោះតែការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យទីផ្សារអេឡិចត្រូនិចបានធ្វើអោយបានអ្នកលក់មួយចំនួនធ្វើការក្លែងបន្លំដោយដាក់បញ្ចូលទំនិញដែលមិនល្អចូលជាមួយ។ ចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នាដើម្បីស្វែងរកទំនិញដែលមានតំលៃធូរថ្លៃនិងមានគុណភាពទាំងអស់គ្នា។
I. តារាងទទួលបានភាពជឿជាក់របស់ហាងលក់ទំនិញ
រាល់ការជោគជ័យក្នុងការទិញទំនិញនៅTaobao ម្តងៗនិងមានការវាយតំលៃមួយ។ ភាពជឿជាក់របស់ហាងលក់ទំនិញគឺសន្សំចេញពីការទិញទំនិញ គឺនៅពេលទិញទំនិញបានសំរេចនិងមានការវាយតំលៃរបស់អ្នកទិញ។ ការវាយតំលៃរបស់អ្នកទិញគឺ “ ល្អ” “ល្មម” “អន់” នៅពេលទទួលបានវាយតំលៃល្អ និងទទួលបាន១ពិន្ទុ។ ល្មមគឺមិនត្រូវបានទទួលពិន្ទុទេ ។ អន់នឹងទទួលបានដកពិន្ទុចំនួន១ពិន្ទុ។ ភាពជឿជាក់របស់ហាងលក់ទំនិញកាន់តែខ្ពស់ នោះទំនិញដែលទទួលការទុកចិត្តលើទំនិញក៏ខ្ពស់តាមនោះផងដែរ។ នៅពេលទិញសូមពិនិត្យអោយបានច្បាស់នូវឋានៈរបស់ហាង។
នៅពេលឋានៈរបស់ហាងកាន់តែទាប នោះមានន័យថាទំនិញដែលហាងនោះលក់ក៏អន់តាមនោះផងដែរ។ ឋានៈរបស់ហាងទាបគឺអាចផ្ញើទំនិញខុសច្រើន ។ គួរតែកុំទិញទំនិញពីហាងនេះ។
II. ពិនិត្យWangWangមើលថាតើមានOnlineទេ
ពណ៌ខៀវតំណាងថាអ្នកលក់នៅOnline ពណ៌ប្រផេះតំណាងថាអ្នកលក់មិននៅOnline ដូច្នេះគឺយើងមិនអាចទាក់ទងអ្នកលក់បានឡើយ 90% អ្នកលក់មិនបញ្ចេញទំនិញទេ ងាយស្រួលនិងការបរាជ័យក្នុងការទិញ។ ទទួលបាន 0ពិន្ទុនៃ ភាពជឿជាក់របស់ហាងលក់ទំនិញនោះ គឺយើងខ្ញុំសន្មត់ថាការទិញបរាជ័យដោយស្វ័យប្រវត្ត។
III. រូបភាពគ្រាន់តែជាការបង្ហាញ ទំនិញជាក់ស្តែងទើបយកជាការ
ក្តីស្រមៃនឹងការពិតគឺមានភាពខុសគ្នា នេះគឺជារឿងធម្មតា។ ហើយទំនិញជាក់ស្តែងក៏មានភាពខុសគ្នាជាមួយរូបភាពផងដែរបើតាមការវាយតំលៃរបស់អ្នកទិញពីtaobao។ ហើយទំនិញខ្លះដូចរូបភាពតែនៅពេលស្លៀកពាក់ចេញមកក៏មានអារម្មណ៌ថាប្លែកដោយទៅតាមបុគ្គលផងដែរ។ រូបភាពដែលដាក់បង្ហាញលើវេបសាយTaobao គឺត្រូវបានថតរូបដោយជាងដ៏ជំនាញនិងឆ្លងកាត់កំព្យូទ័រកែឆ្នៃព្រមទាំងបន្ថែមពណ៌ដែលបណ្ដាលអោយទំនិញពិតប្រាកដខុសពីរូបភាព។ សូមអតិថិជនទាំងអស់ពិនិត្យអោយបានលំអិតនូវត្រង់កន្លែងការវាយតំលៃដែលមានការបង្ហោះរូបភាពពីអ្នកប្រើប្រាស់ដែលមិនត្រូវបានតាត់ត ប្រសិនលោកអ្នកពិនិត្យឃើញខុសគ្នាខ្លាំងពីការពិត និងមានការរិះគន់មិនល្អច្រើន នោះសូមកុំកម្ម៉ងទិញអី។
IV. ទំនិញបាតឃ្លាំង ទំនិញមួយទឹក
ប្រសិនលោកអ្នកឃើញអក្សរដូចខាងលើនេះមានន័យថាទំនិញមានការខូចខាតស្នាកស្នាម និង ទំនិញមួយទឹកគឺពុំអាចធានាគុណភាពបានទេ ។ ប្រសិនបើសំរាប់អ្នកចង់ទិញទំនិញថ្មី សូមកុំទិញទំនិញនៅហាងប្រភេទនេះឡើយ។ ហាងប្រភេទនេះគឺមិនមានការធានាដូរឬពេលដូរអ្នកទិញត្រូវចេញប្រាក់សំរាប់ថ្លៃដឹកជញ្ចូន។
V. ទំនិញពិតនឹងក្លែងក្លាយ
ទំនិញម៉ាកល្បីៗនៅលើ Taobao មាន 90% គឺជាម៉ាកក្លែងក្លាយ, ប៉ុន្តែមិនមែនមានន័យថា ម៉ាកទំនិញទាំងអស់គឺក្លែងក្លាយនោះទេគឺអាស្រ័យទៅលើ ចក្ខុវិស័យផ្ទាល់ខ្លួននិងសំណាង, ប្រសិនបើអ្នកនៅតែទទូចទិញទំនិញមានតម្លៃនៅលើ Taobao ឧទាហរណ៍: ទំនិញម៉ាក, មាសនិងប្រាក់ គ្រឿងអលង្ការ, ថ្នាំពេទ្យ, ឧបករណ៍វេជ្ជសាស្រ្តនិងទូរស័ព្ទដៃ យើងទទួលខុសត្រូវតែទៅលើការជួយទិញ ប្រសិនបើទិញប៉ះទំនិញក្លែងក្លាយឬទំនិញមានបញ្ហា យើងមិនទទួលខុសត្រូវលើគុណភាពនោះទេ , ប្រសិនបើអ្នកចង់ទិញទំនិញទាំងនោះ អ្នកគួរពិចារណាទៅលើវេបសាយ T-mall.com ឬ JD.com ។
I. ចម្លងចំណងជើងនៅខាងក្នុងពាក្យគន្លឹះនៅក្នុងការស្វែងរកបណ្តាញ Taobao ទាំងមូល:
https://item.taobao.com/item.htm?spm=a230r.1.999.1.RQA0rp&id=526146614369&ns=1#detail
ថតចំលងពាក្យ "女士包包2015秋冬新款潮流女手提包时尚女包大包休闲单肩包斜挎包" បន្ទាប់មកបើក គេហទំព័រ Taobao បន្ទាប់មកចូលទៅកាន់ប្រអប់សំរាប់ស្វែងរក ដើម្បីដាក់បញ្ជូលពាក្យដែលយើងបានថតចំលងចូល ,សូមធ្វើតាមជំហ៊ានរូបភាពដែលបានបង្ហាញ
ឧទាហរណ៏ដូចរូបខាងក្រោម
ដើម្បីរកទំនិញដែលដូចគ្មា គឺយើងត្រូវចុចលើពាក្យ
ដំបូងមើលចំនួនប្រើប្រាស់ , លើកទីពីរមើលប្រជាប្រិយភាពនៃការលក់ ទីបីមើលថាតើអ្នកលក់អនឡាញឬអត់ និងមើលកេរ្ដិ៍ឈ្មោះរបស់ហាង
រកមើលទំនិញតាមកាមេរ៉ា:
II. ថតរូបរកឃើញទំនិញ:
កាមេរ៉ាទូរស័ព្ទដៃដែលអ្នកចង់ទិញទំនិញត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នក, ផ្ទុកឡើងក្នុងរបារស្វែងរក Taobao ហើយចុចលើរូបភាពជាមួយនឹងការស្វែងរកនេះ:
រូបភាពទី:
បន្ទាប់ពីរូបភាពដាក់រូបភាព, អ្នកអាចរកឃើញទំនិញស្រដៀងគ្នានៅក្នុងរូបរាងទាំងមូលរបស់អ៊ីនធឺណេតនេះបើយោងតាមការលក់ទំនិញមានតំលៃថោកស្វែងរកកេរ្ដិ៍ឈ្មោះនិងតម្លៃ។
© 2017-2015,2014 The Fashion. All Right Reserved.